សមត្ថកិច្ចចុះបង្ក្រាប់ទីតាំងហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំនុចម្តុំផែថ្ម

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក ចាប ឌី​ណា អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ចុះ​រដ្ឋបាល​ពិនិត្យ​ទីតាំង​តាម​ហាង​កាហ្វេ បង្កប់​សេវាកម្ម​ផ្លូវ​ភេទ នៅ​ចំណុច​ម្តុំ​ផែ​ថ្ម ចំនួន​៣​ទីតាំង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់​។

គោលដៅ​ទី​១៖ ទីតាំង​បើកហាង​កាហ្វេ ផ្លូវ​៨២ ផ្ទះ​១ ភូមិ​១៤ សង្កាត់​ស្រះ​ចក បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៥​នាក់ (​ស្រី​៤) ក្នុង​នោះ ម្ចាស់​ទីតាំង​១​នាក់ នារី​បំរើ ៣​នាក់​និង​អ្នក​ទួល​សេវាកម្ម​ផ្លូវ​ភេទ ១​នាក់​។
គោលដៅ​ទី​២៖ ផ្លូវ​៨០ ផ្ទះ​លេខ​២៣E០ ភូមិ​១៤ សង្កាត់​ស្រះ​ចក ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់​នារី ជា​អ្នកបំរើ​សេវាកម្ម​ផ្លូវ​ភេទ​។

គោលដៅ​ទី​៣៖ ផ្ទះ​លេខ​១៣E០ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ភូមិ​១៥ សង្កាត់​ស្រះ​ចក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ (​ស្រី​៤) ក្នុង​នោះ​មាន​អ្នក​អនាម័យ​ម្នាក់ អ្នកយាម​ម៉ូតូ​ម្នាក់ និង​នារី​បំរើ​ការ​សេវាកម្ម​​ផ្លូវ​​ភេទ ចំនួន​៣​នាក់​។
វត្ថុ​តាង​ចាប់​យក​រួម​មាន​៖ វត្ថុ​តាង​មួយ​ចំនួន​ដែល​បម្រើ​សេវាកម្ម​​ផ្លូវ​​ភេទ​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​។ ដោយឡែក នារី​បាន​ដែល​បំរើ​ការ​សេវាកម្ម​;​ផ្លូវ​;​ភេទ​ចំនួន​៩​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

May be an image of 4 people and textMay be an image of 5 people, people studying and textMay be an image of 3 people and text