សមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចថៃចាប់ខ្លួនពិរុទ្ធជនម្នាក់ដែលបានបាញ់សម្លាប់ជាងកាត់សក់នៅខណ្ឌទទួលគោកកាលពី៣ឆ្នាំមុន

0

ភ្នំពេញ​៖ ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគ​បាល​ជាតិ និង​ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាត់​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​និង​កម្លាំង​នគរបាល​ជាតិ​ថៃ ។

នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០ និង ៥០ នាទី​ព្រឹក បាន​ឃាត់ខ្លួន​ពិរុទ្ធជន​ចំនួន ០១ នាក់​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ​ហើយ​បញ្ជូន​មក​កម្ពុជា​ដើម្បី​យក​មក​អនុវត្ត​តាម​ផ្លូវច្បាប់ ពី​បទ ឃាតកម្ម និង​កាន់កាប់​អាវុធ​ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៩ ផ្លូវ​លេខ​២៩១ ក្រុម​៥៨ ភូមិ​១៣ សង្កាត់ បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​លេខ​៦៨៨ (​ឈ​) ដ​ឃ​ដ ចុះ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២១ ចេញ​ដោយ​លោក ឯក ប៉ូ​លី​ហ្វីល ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​មក​ការិយាល័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៖

-​ឈ្មោះ លី ថា​រិ​យ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ
-​មុខរបរ មិន​ពិតប្រាកដ
-​មាន​ទីលំនៅ​ផ្ទះ​លេខ​៣០ ផ្លូវ​លេខ​៧០ ក្រុម​៣០៣ ភូមិ​២៩ សង្កាត់​បឹង​កក់​២ ខណ្ឌ ទួល​គោក រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា​៖​កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ២២ និង ០០ នាទី មាន​ករណី ឃាតកម្ម និង​កាន់កាប់​អាវុធ​ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៩ ផ្លូវ​លេខ​២៩១ ក្រុម​៥៨ ភូមិ​១៣ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ លី ថា​រិ​យ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ កាន់​អាវុធ​ខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក អា​ម៉េ បញ្ចូល​គ្រាប់​រួច​ជា​ស្រេច បាន​ដើរ​ចេញពីផ្ទះ​របស់​ជនសង្ស័យ ចូល​ទៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ សុខ ឆ​ន ពេល​នោះ​ជន​រង​គ្រោះ​ឈ្មោះ សុខ ឆ​ន បានឃើញ​ក៏​រត់​ទៅ​ទាញ​យក​បំពង់​ទីប​ដែក​ក្នុង​គោលបំណង​ការពារ​អ្នក​ផ្ទះ និង​វាយ​ទៅ​ជនសង្ស័យ​តែ​មិន​ត្រូវ ដោយ​ជនសង្ស័យ​ចាប់​បំពង់​ទីប​ជាប់ ហើយ​ជនសង្ស័យ​បាន​បាញ់​ចំនួន​០១ គ្រាប់​ចំ​ដើមទ្រូង​ជន​រង​គ្រោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដួល​ទៅ​លើ​ដី​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

May be an image of 4 peopleMay be an image of 8 people, street and textMay be an image of 8 people and crowd