បន្ទាមានជ័យ៖ នៅថ្ងៃទី ១៩ខែកញ្ញាឆ្នាំ២០២៣ ម៉ោង២២:០០នាទីមានក្មេងទំនេីងមួយក្រុមមានគ្នា៤ នាក់បានធ្វើសកម្មភាពតាមដេញកាប់ទៅលេីក្មេងមួយក្រុមទៀត មានគ្នា២នាក់តែមិនបានសម្រេច ហេីយបន្តទៅកាប់ទ្វារផ្ទះជនរងគ្រោះ ដែលស្ថិតភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាមានជ័យ។នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ភាគីជាម្ចាស់ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន។
ក្រោយទទួលពាក្យបណ្តឹង កម្លាំងជំនាញបានធ្វេីការស៊េីបអង្កេតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ភស្តុតាងមាន(កាំបិតវែង ចំនួន ២ដេីម) នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងពេលសាកសួរជនសង្ស័យទាំង ៤នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើពិតប្រាកដមែន(មូលហេតុមកពីទំនាស់រឿងស្នេហាត្រីកោណ)។ពេលនេះកម្លាំងជំនាញបាន និងរៀបចំនិតីវិធីបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្ត៕