សមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យធ្វើ​សកម្មភាព​គាស់​​ផ្ទះ​យក​ម៉ូតូ​សណ្តោង​រឺ​ម៉ក និង​សម្ភារៈ​មួយ​ចំនួន

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ជន​រង​គ្រោះ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ក្នុង​ចំណោម​បក្សពួក​ចំនួន​០៣​នាក់ ក្រោយ​ពី​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ផ្ទះ​យក​ម៉ូតូ​សណ្តោង​រឺ​ម៉ក និង​សម្ភារៈ​មួយ​ចំនួន ប្រព្រឹត្ត​ល្មើស​នៅ​នៅ​ចំណុច​ក្នុងផ្ទះ​លេខ​០៨ ផ្លូវ​២៥៨ ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។
អត្តសញ្ញាណ​ជនសង្ស័យ​ចំនួន​០៣​នាក់​៖

១- ឈ្មោះ សុខ វាសនា ភេទ​ប្រុស ជនជាតិ​វៀតណាម ស្នាក់​នៅ​និង​មុខរបរ​មិន​ប្រាកដ (​មាន​សារធាតុ​ញៀន​)​។
២- ឈ្មោះ សុខ ជា ភេទ​ប្រុស ជនជាតិ​ខ្មែរ ស្នាក់​នៅ​និង​មុខរបរ​មិន​ពិត​ប្រាក (​មាន​សារធាតុ​ញៀន​)​។
៣- ឈ្មោះ វៀង ភេទ​ប្រុស ជនជាតិ​វៀតណាម ស្នាក់​នៅ​និង​មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួន​)​។

វត្ថុ​តាង​ដកហូត​រួម​មាន​៖ ម៉ូតូ​ម៉ាក​yamaha ស៊ូ​រ៉ុ​ស ពណ៌​ខ្មៅ​, ម៉ាស៊ីន​ចេញ​បុ​ង​គិតលុយ ចំនួន​១, កាំបិត​បុ័ងតោ ដង​ឈើ​ចំនួន​១, កូនកាំបិត​តូច ចំនួន​១, កន្ត្រៃ​ដែក ចំនួន​១, ទូល​វី​ស​១ និង​សោ​លេខ​១០ ចំនូ​ន​១​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កំពុង​ឃាត់ខ្លួន​នៅ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ