Home សង្គម សមត្ថកិច្ចនាំខ្លួនអ្នកកត់ឆ្នោតខុសច្បាប់ម្នាក់មកអប់រំណែនាំ

សមត្ថកិច្ចនាំខ្លួនអ្នកកត់ឆ្នោតខុសច្បាប់ម្នាក់មកអប់រំណែនាំ

0

បាត់ដំបង៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានចុះបង្រ្កាបករណីល្បែងស៊ីសងដោយខុសច្បាប់ (កត់ឆ្នោត) ០១លើក នៅចំណុចភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានម្នាក់ឈ្មោះ ជឹម ប៉ុញ ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមកអ្នកកត់ឆ្នោតល្បែងស៊ីសងខុសច្បាប់ម្នាក់ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Previous articleបុរសម្នាក់សម្រេចចិត្តបញ្ចប់ជីវិតដោយចងក ក៏ព្រោះតែបញ្ហាមួយនេះ
Next articleជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ ដែលសកម្មភាព ឆក់ទូរស័ព្ទដៃ តារាសម្តែងស្រី នៅខណ្ឌបឹងកេងកង ត្រូវបានកំម្លាំងជំនាញ ស្រាវជ្រាវឃាត់ខ្លួន