បាត់ដំបង៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៥និង៣០នាទី នៅចំណុចក្រុមទី០២ ភូមិពាម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង មានករណីមនុស្សធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) កើតឡើងមួយលើក សាកសពជនរងគ្រោះឈ្មោះ សួន ម៉ៅ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិពាម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
ឆ្លងតាមការបំភ្លឺប្រពន្ធរបស់ឈ្មោះ នៃ ឈូក ភេទស្រី អាយុ៥៧ឆ្នាំ បានអោយដឹងថាជនរងគ្រោះ មានជម្ងឺសសៃប្រសាទហើយផឹកស្រាជាប្រចាំ ហើយគាត់លេបថ្នាំសសៃប្រសាទជាប្រចាំ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែន០២និង០០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ប្តីរបស់ខ្លួនបានចូលសំរាកប្រហែលកន្លះម៉ោងក្រោយស្រាប់តែស្ងាត់សម្លេង ខ្លួនក៏ឈួលពិលមើលស្រាប់តែឃើញប្តីរបស់ខ្លួន (ចងក) នៅនឹងមុខទ្វារស្លាប់បាត់បងជីវិតទៅហើយ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកបវេល សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ សួន ម៉ៅ (សព) ពិតជាមានជម្ងឺប្រចាំកាយ គឺមានជម្ងឺសសៃប្រសាទ និងផឹកស្រាជាប្រចាំ ទើបសម្រេចចិត្តចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ