ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៣០នាទី កំម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន ០៣នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ចាន់ សុខពៅ ហៅ ពៅម៉ាប់ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ (មានសារញៀន) ប្រព្រឹត្តល្មើសនៅចំណុចSKY ម៉ាស្សា ផ្លូវលេខ៣១០ ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
វត្ថុតាងចាប់យក ៖ ផ្លាកលេខម៉ូតូ០១សន្លឹក (ភ្នំពេញ 1KG-3260), មួកសុវត្ថិភាព ពណ៌ស ម៉ាក SPC ចំនួន០១, ទូរស័ព្ទម៉ាក Huawe ពណ៌ខៀវ, ខោខៅប៊យ ជេីងខ្លី ត្រឹមជង្គុង ម៉ាកFUBU JEANS, កូនកាំបិតស្នៀតរុញ ម៉ាកDeli 2057, ក្រដាស់អាលុយមីញ៉ូមចំនួន០១ដុំ និងទុយយោមួយចំនួន (សម្រាប់ជក់គ្រឿងញៀន)។
សម្ហារ:បាត់បង់ ៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកViVO ពណ៌ខៀវ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ