ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (កាបូបស្ពាយ និងទូរស័ព្ទដៃ)

0

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០០ និង៣០នាទីរំលងអាធ្រាត កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (កាបូបស្ពាយ និងទូរស័ព្ទដៃ) ប្រព្រឹត្តិនៅចំណុចសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ចិត សារី ហៅរ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ជនរងគ្រោះឈ្មោះ ខា ចាន់ធូ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៥១ សង្កាត់ផ្សារទី៣ ខណ្ឌដូនពេញ។

វត្ថុតាងដកហូតរួមមាន ៖
-កាបូបស្ពាយ ពណ៌ខ្មៅ និងទូរស័ព្ទម៉ាក Samsung S21។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំរឿងចំណាត់ការអនុវត្តន៍ជំនាញតាមនីតិវិធីច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ