កំពង់ចាម៖ នៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៣នេះទឹកទន្លេមេគង្គខេត្តកំពង់ចាមមានកម្ពស់១៣,០០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើង០,០២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ ២០២២ ទឹកទន្លេមានកម្ពស់ ១១,៧៩ម៉ែត្រ។ ជាមួយគ្នានេះដែរលោក អ៊ុម វិបុល ប្រធាន មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ ចាមបានបញ្ជាក់ ទៀតថាគិតត្រឹមថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៣គឺមានព្រែកចំនួន២៧ក្នុងចំណោមព្រែកទាំង៤១ព្រែកគឺទទួលបាននូវរបបទឹកទន្លេមគង្គ៕
ប្រភព៖ ភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាម AKP
