អ្នកជំនាញការចិន និង អាជ្ញាធរជាតិព្រះវិហារ ជួបពិភាក្សាផែនការអភិរក្សប្រាសាទព្រះវិហារ

0

ព្រះ​វិហារ​៖ លោក ឃូ អៀង​ហួត អគ្គនាយករង​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ដឹកនាំ​នាយកដ្ឋាន​ជំនាញ ជួប​ប្រជុំ​ពិភាក្សា​ជាមួយ អ្នក​ជំនាញការ​ចិន នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ ដើម្បី​ពិភាក្សា​អំពី​ផែនការ​អភិរក្ស​គោ​បុ​រៈ​ទី​១ ទី​២ និង​ទី ៣ នៃ​ប្រាសាទព្រះវិហារ​។

តាម​រយៈ​ការ​ពិភាក្សា​នេះ អ្នក​ជំនាញការ​ចិន គ្រោង​នឹង​ចុះ​មក​ទល់​ទ្រ​រចនាសម្ព័ន្ធ​ប្រាសាទ​បឋម​ក្នុង ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ហើយ​ផែនការ​ជួសជុល​លម្អិត​នឹង​អាច​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០២៤​។ ក្រៅពី​ការ​ពិភាក្សា ក្រុមការងារ​ក៏​បាន​ចុះ​ពិនិត្យ​ទីតាំង​ដាក់​ស្លាក​ព័ត៌មាន​អំពី​ការ​ជួសជុល​ប្រាសាទ​ផង​ដែរ​។

ក្នុង​ការ​ពិភាក្សា​នេះ​ផង​ដែរ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ស្នើ​ដល់​អ្នក​ជំនាញការ​ចិន ឱ្យ​រៀបចំ​ផែនការ និង បច្ចេកទេស​ជួសជុល​លម្អិត ដើម្បី​ជា​មូលដ្ឋាន​សម្រាប់ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ដាក់​ឆ្លង​យោបល់​អ្នកជំនាញ​ការ​អាយ​ស៊ី​ស៊ី​ព្រះ​វិហារ ពិនិត្យ​និង​សម្រេច ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា