ឃាត់បានជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួច​ម៉ូតូ

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៤:០០​នាទី​នៅ​ចំណុច​សួនច្បារ ខាងក្រោយ​សាលសន្និសិទ​ចតុមុខ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ជ័យ​ជំនះ មាន​ករណី​លួច​ម៉ូតូ ក្រោយ​ទទួល​បាន​បណ្តឹង​ពី​ជន​រង​គ្រោះ​ភ្លាម កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ បាន​ចុះ​ការ​ស្រាវជ្រាវ​ឈាន​ដល់​បើក​ការ​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ នៅ​ចំណុច​កន្លែង​ផ្ញើរ​ម៉ូតូ​ក្នុង​ផ្សារ​ច្បារ​អំពៅ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ​។ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​៖

១- ឈ្មោះ ប៊ិ​ន ឌី​ណាំង ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ​។
២- ឈ្មោះ ប៊ិ​ន ប្រុស​មឺ​ន ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ​។

វត្ថុ​តាង​ដកហូតរួមមាន ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ កំពង់ធំ​1M3860 ។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

May be an image of 2 people, scooter, motorcycle and text