ចាប់បានស្តែងៗយ៉ាងនេះហើយ!! ទោះបីខំប្រកែកទៀតក៏មិនបានដែរ

0

ភ្នំពេញ​៖ ខណ្ឌចំការមន​៖​នៅ​យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្បែរ​ស្ពាន​នាគ​កោះ​ពេជ្រ សង្កាត់​ចតុមុខ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ក្រោយ​ពី​ធ្វើ​សកម្មភាព​ប៉ុនប៉ង​លួច​ម៉ូតូ​។ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​៖

១- ឈ្មោះ ហ៊ូ​វ ឬ​ទ្ធី ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​។
២- ឈ្មោះ ហៀ​ង វិសាល ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៦ សង្កាត់​ទន្លេបាសាក ខណ្ឌចំការមន​។
៣- ឈ្មោះ ថេ​ន រ​ដ្ឋា ភេទ​ប្រុស ជនជាតិ​ខ្មែរ ស្នាក់​នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​។

​វត្ថុ​តាង​ដកហូត​៖ ម៉ូតូ​ម៉ាក​SMASH.V ១១៥Fi ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១CG-៣៦២៨ (​ដកហូត​ពី​ឈ្មោះ ហ៊ូ​វ ឬ​ទ្ធី ), សោរ អក្សរ​J លេខ​៨ ចំនួន​០១​ដើម នឹង​ដែក សម្រាប់ កាច់ក​ម៉ូតូ​ចំនួន​០១​ដើម (​ដកហូត​ពី​ឈ្មោះ ហ៊ូ​វ ឬ​ទ្ធី )​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

May be an image of scooter, tool bag and textMay be an image of 3 people, motorcycle, scooter and text