ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៨៖៥៥នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចមុខផ្សារ ខាលែនឌែលម៉ល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មាននារីម្នាក់បេីករថយន្តព្រូស ពាក់ស្លាកលេខភ្នំពេញ 2AO-2336 បុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្ដាលរងការខូចខាត មិនមានអ្នករងរបួសនោះទេ។ ក្រោយកេីតហេតុម្ចាស់រថយន្តផ្ដល់សំណងទៅកាន់ក្រុមហ៊ុនដេីម្បីបញ្ចប់រឿង៕
