ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១១៖៤០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចស្តុបព្រះអង្គឌួង ផ្លូវព្រះនរោត្តម សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត Ford F-350 ពាក់ស្លាកលេខភ្នំពេញ 2BW-2223 បុករថយន្ត ALPHARD ពាក់ស្លាកលេខភ្នំពេញ 2BA-7328 ហេីយខ្ទាតទៅបុករថយន្ត សាំងយ៉ុង ពាក់ស្លាកលេខកំពង់ឆ្នាំង 2A-4494 បណ្ដាលរងការខូចខាត មិនមានអ្នករងរបួសនោះទេ។ ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្រួលគ្នាបញ្ចប់នៅកន្លែងកេីតហេតុ៕


