ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៤៖៣០នាទីទាបភ្លឺ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាកចរាចរណ៍មួយនៅចំនុចបណ្ដោយផ្លូវព្រះមុនីវង្ស កែង២១៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានរថយន្ត២គ្រឿងបុកគ្នាពេញមួយទំហឹងហេីយខ្ទាតបុកថ្មពុះ ចែកទ្រូងផ្លូវបណ្ដាលរងការខូចខាតដោយរថយន្តព្រូស ពាក់ស្លាកលេខភ្នំពេញ 2BM-4776 និងរថយន្តមួយគ្រឿងទៀត Toyota Rush ពាក់ស្លាកលេខភ្នំពេញ 2BQ-5318 មិនមានអ្នករងរបួសនោះទេ។ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕
