ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១២៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវ៣១០ កែង៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់ជិះម៉ូតូ PCX ពាក់ស្លាកលេខភ្នំពេញ 1HL-2359 បុករថយន្ត ALPHARD ពាក់ស្លាកលេខកម្ពុជា CHANNY08 បណ្ដាលរងការខូចខាត មិនមានអ្នករងរបួសនោះទេ។ ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្រួលគ្នាបញ្ចប់នៅកន្លែងកេីតហេតុ៕

