ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០៖១៥នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត បាឡែន ពាក់ស្លាកលេខភ្នំពេញ 2BL-8149 បុករថយន្ត Camry Hybrid ពាក់ស្លាកលេខនគរបាល 2-0054 ពីក្រោយបណ្ដាលរងការខូចខាត មិនមានអ្នករងរបួសនោះទេ។ ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្រួលគ្នាបញ្ចប់នៅកន្លែងកេីតហេតុ៕

