ភ្នំពេញ៖ នៅម៉ោងប្រមាណ ៩:៥០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំនុចបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ដសេរីទំនើប BMW ពាក់ស្លាកលេខ ភ្នំពេញ 2BC-7388 បេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូ SCOOPY ពាក់ស្លាកលេខ ភ្នំពេញ 1IQ-9589 ជិះបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាត រីឯម្ចាស់ម៉ូតូរងរបួសស្រាល។ ក្រោយពេលកេីតហេតុភាគីទាំងសងខាងបានចរចាគ្នាដោះស្រាយបញ្ចប់រឿងនៅកន្លែងគ្រោះថ្នាក់៕
