រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង នៅចំនុចផ្លូវបែកជា ៤

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១២:១០នាទី​ រំលងអាធ្រាត្រ​ឈាន​ចូល​​ ថ្ងៃទី១៨ ខែកញ្ញា​​​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​៥៩២​ កែងផ្លូវ​៣១៥​​ សង្កាត់​បឹង​កក់​ទី២​​​​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មាន​រថយន្ដ​ឡិចស៊ីស​ LX570 ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AW-1111 បុក​ជាមួយ​រថយន្ដ​ហាយឡែនឌ័រ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2X-4468​ បុក​គ្នា​ពេញទំហឹង​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជាបួន​បណ្ដាលឲ្យ​រង​ការ​ខូចខាត​។ ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ទាំង​សង​ខាង​បាន​ចរាចរ​គ្នា​ដោះស្រាយ​បញ្ចប់​រឿង​នៅ​កន្លែង​គ្រោះថ្នាក់​៕

May be an image of 3 people, car, street, road and textMay be an image of 2 people, car, street and text