រថយន្តទំនើប ៥៧០ បុកថ្មពុះចែកទ្រូងផ្លូវ បណ្តាលអោយរងការខូចខាត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​២៖០៥នាទីរំលងអាធ្រាត្រ​​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាកចរាចរណ៍មួយបានកើតឡើងនៅចំនុចស្តុប​ក្ដាន់​ពីរ​ ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត​ឡិចស៊ីស​ LX570 ពាក់ស្លាកលេខភ្នំពេញ​ 2AT-2627 បុកថ្មពុះចែកទ្រូងផ្លូវ​បណ្ដាលរងការខូចខាត​ មិនមានអ្នករងរបួសនោះទេ​។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕

May be an image of car, road and text