ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៣៖៥០នាទីទាបភ្លឺ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានករណីបង្កហឹង្សាមួយនៅហាង នឹក EX តាមបណ្ដោយផ្លូវ៥៧ កែង២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា មានយុវជនម្នាក់ចូលផឹកសុីក្នុងហាងផឹកសុី នឹក Ex ស្រាប់ ឃេីញសង្សាចាស់ក៏ចូលទៅផឹកជាមួយហេីយក៏ទាស់សម្ដីជាមួយសង្សាថ្មីវាយគ្នាបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ទាំងសងខាងយកទៅប៉ុស្តិ៍នគរបាលចតុមុខដេីម្បីធ្វេីការសាកសួរ៕