ម៉ូតូបុករថយន្ត បណ្តាលអោយរងការខូចខាត ប៉ុន្តែបានសម្រួលបញ្ចប់រឿងនៅនឹងកន្លែង

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១១៖០០នាទីយប់​ ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​បណ្ដោយ​ផ្លូវ​រដ្ឋសភា​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

នេះបើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់ជិះម៉ូតូ​ Mslaz ពាក់ស្លាកលេខភ្នំពេញ​ 1IA-5604 បុករថយន្ត​ ALPHARD ពាក់ស្លាកលេខភ្នំពេញ​ 2BE-1890 បណ្ដាលរងការខូចខាត​ មិនមានអ្នករងរបួសនោះទេ។ ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្រួលគ្នាបញ្ចប់នៅកន្លែងកេីតហេតុ​៕

May be an image of 3 people, car and text