បន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង០២និង០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមដើមបណ្តឹងឈ្មោះ ថា សេងហុង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអណ្តូងថ្ម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៉ី វិនទីន (ហៅង៉ា) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលពីវេលាកេីតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាក់លេខ ភ្នំពេញ 1BC-8221 ទៅម្ដុំការ៉ាស់សាំងផ្សារកណ្តាល ក៏បានជួបជនសង្ស័យដែលទើបតែស្គាល់គ្នា ហេីយជនសង្ស័យបានមកសុំខ្ចីម៉ូតូរបស់ខ្លួន ថា១០នាទីនឹងយកមកឱ្យវិញ ស្រាប់តែជនសង្ស័យយកទៅបាត់មិនឃេីញមកវិញ។ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វេីការស្រាវជ្រាវកំណត់មុខសញ្ញា ជនសង្ស័យបានទៅសម្ងំលាក់ខ្លួននៅខេត្តបាត់ដំបង។ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងខេត្ត កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វេីការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង នៅចំណុចខាងលិចរង្វង់មូលលោកតារែកក្រូច ស្ថិតក្នុងភូមិម្ភៃឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែនដោយយកទៅដាក់បញ្ចាំ។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបានប្រគល់ជូនជនរងគ្រោះវិញហេីយ៕
ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ