ព្រូសបុកកង់បីឥណ្ឌា រហូតដល់ក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​១០៖៤៥នាទីយប់​ ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​បណ្ដោយ​ផ្លូវ​ព្រះសុីសុវត្ថិ​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញុ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសបេីករថយន្ត​ ព្រូស​ ពាក់ស្លាកលេខភ្នំពេញ​ 2BA-2872 បុកម៉ូតូ​កង់បីឥណ្ឌា​ ពាក់ស្លាកលេខភ្នំពេញ​ 1JR-8343 បណ្ដាលឲ្យក្រឡាប់ផ្ងាជេីង​និងរងរបួសស្រាលម្នាក់។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕