រថយន្ត ២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៤ បណ្តាលអោយរងការ​ខូចខាត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​១:៣០នាទី​ រំលងអាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​វេងស្រេង​ កែង​ផ្លូវ​លូ៥ សង្កាត់​ស្ទឹងមានជ័យ​ទី៣​ ខណ្ឌ​មានជ័យ​​ រាជធានី​ភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានគ្រោះថ្នាក់​រាចរណ៍រវាង​រថយន្ដ​កូរ៉េ​ដឹក​បន្លែ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BN-4672 បុក​ជាមួយ​រថយន្ដ​ព្រូស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BC-0847 ត្រង់​ចំណុច​ផ្លូវ​បំបែក​ជាបួន​បណ្ដាលឲ្យ​រងការ​ខូចខាត​។ ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ទាំង​សង​ខាង​បាន​ចរចា​គ្នា​ដោះស្រាយ​បញ្ចប់​រឿង​នៅ​កន្លែង​កេីត​ហេតុ៕

May be an image of car and text