KIA បុករថយន្តព្រូស ដែលកំពុងបើកថយក្រោយ បណ្តាលអោយរងការខូចខាត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១២៖៥៥នាទីរំលងអាធ្រាត្រ​ឈានចូល​​ ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំនុចបណ្ដោយ​ផ្លូវ​៤៨៨​ សង្កាត់​ផ្សារដើមថ្កូវ​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានស្រ្តី​ម្នាក់បេីករថយន្ត​ KIA ពាក់ស្លាកលេខភ្នំពេញ​ 2AH-4973 បុករថយន្ត​ព្រូស​ ពាក់ស្លាកលេខភ្នំពេញ​ 2BI-5082 ដែលកំពុងបេីកថយក្រោយបណ្ដាលរងការខូចខាត​ មិនមានអ្នករងរបួសនោះទេ​ ។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃអធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕

May be an image of 8 people, car, hospital and text