រថយន្តទំនើបបើកបុកទ្រូងផ្លូវហើយព្យាយាមបើករត់ ប៉ុន្តែ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​៤៖៣០នាទីទាបភ្លឺ​​​ ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​២៧១​ សង្កាត់​ចាក់អង្រែលើ​​​ខណ្ឌមានជ័យ​​​ រាជធានី​ភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត​ Range Rover ពាក់ស្លាកលេខកម្ពុជា​ MR.GF.99 បុកថ្មពុះចែកទ្រូងផ្លូវ​បណ្ដាលរងការខូចខាត ​ហេីយព្យាយាមបើករត់គេច ប៉ុន្តែត្រូវឃាត់បានវិញ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕

May be an image of 2 people, trolley, bicycle, street, road and text