ភ្នំពេញ៖ ថ្មីៗនេះមហាវិទ្យាល័យជលផល និងវារីវប្បកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរកឃើញប្រភេទក្តាមថ្មីមួយប្រភេទ ហើយសំណាកក្តាមនេះត្រូវបានបញ្ជូនទៅ Lee Kong Chian Natural History Museum, National University of Singapore ដើម្បីធ្វើការវិភាគ ពិពណ៌នា និង បានបោះពុម្ភនៅទស្សនាវដ្តី វិទ្យាសាស្រ្តអន្តរជាតិ Crustaceana ។
ប្រភេទក្តាមថ្មីមានឈ្មោះវិទ្យាសាស្រ្ត Limnopilos miromekong នៅក្នុងពួក Limnopilos នៃអម្បូរ Hymenosomatidae ត្រូវបានពណ៌នាពីបឹងទន្លេសាបស្ថិតនៅទន្លេមេគង្គក្រោម នៃប្រទេសកម្ពុជា។ ប្រភេទក្តាមថ្មីនេះគឺជាប្រភេទក្តាមថ្មីទី៤ ដែលត្រូវរកឃើញ ហើយក៏ជាប្រភេទក្តាមថ្មីទី២ ដែលមាននៅឥណ្ដូចិន ។ ប្រភេទក្តាមនៃពពួក Limnopilos មានឈ្មោះវិទ្យាសាស្រ្ត Limnopilos naiyanetri ត្រូវបានគេដឹងពីទន្លេចៅប្រាយ៉ា ហូរចាក់ទៅខាងលិច នៃភាគកណ្តាលប្រទេសថៃ។ ប្រភេទក្តាមថ្មីទើបរកឃើញនេះ (Limnopilos miromekong) មានលក្ខណៈសម្គាល់ ដូចជា មានច្របូញមាត់ មានជើងខ្លី និងសរីរាង្គ gonopod ទីមួយរបស់ក្តាមឈ្មោល ដែលជំនួយដល់ដំណើរការបន្តពូជខុសគ្នា ទៅនឹងក្រុមនៃពពួកក្តាម Limnopilos ដូចគ្នានេះ។ ប្រភេទក្តាម Limnopilos sumatranus ក៏ត្រូវបានគេកត់ត្រាពីប្រទេសម៉ាឡេស៊ីដីគោកភាគខាងត្បូងផងដែរ។
ក្រុមការងារមហាវិទ្យាល័យជលផល និង វារីវប្បកម្ម សុំស្នើដាក់ឈ្មោះក្តាមនេះថា ក្តាមពីងពាងទន្លេសាប ហើយឈ្មោះវិទ្យាសាស្រ្ត ដែលបានបោះពុម្ភហើយមានឈ្មោះថា Limnopilos miromekong ៕