បុករះម៉ូតូ ៣គ្រឿង ហើយបន្តទៅបុកថ្មពុះចែកទ្រូងផ្លូវ ទើបអស់ល្បឿន

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​១០យប់​ ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌបឹងកេងកង​ រាជធានី​ភ្នំពេញ​ រាជធានី​ភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត​ Mazda ពាក់ស្លាកលេខភ្នំពេញ​ 2BG-5472 បុករះម៉ូតូ៣គ្រឿងហេីយបន្តបុកឡេីងលេីថ្មពុះចែកទ្រូងផ្លូវ​បណ្ដាលឲ្យរបួសស្រាល៤នាក់​។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕

May be an image of 7 people, car, road and text that says 'THUNDER THUNDER'May be an image of motorcycle