ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei សូមថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែតក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd

0

បរទេស​៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​ស្រាពណ៍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​រដ្ឋធានី​ប៉េ​កាំ​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន អនុញ្ញាត​ឱ្យ លោក លាំង ហ័​រ (Liang Hua) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Huawei Technology Co., Ltd ចូល​ជួប​សម្ដែង​ការ គួរសម និង​ពិភាក្សា​ការងារ​។

លោក លាំង ហ័​រ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Huawei Technology Co., Ltd បាន​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​ធិ​បតី ដែល​អនុញ្ញាត​ឱ្យ រូប​លោក និង​គណៈប្រតិភូ​ក្រុមហ៊ុន បាន​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ព្រមទាំង បាន អបអរសាទរ​ចំពោះ សម្ដេច​ធិ​បតី ដែល ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ព្រមទាំង បាន ថ្លែងអំណរគុណ​ចំពោះ សម្ដេច​ធិ​បតី ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់ និង​គាំទ្រ ដល់​ក្រុមហ៊ុន Huawei Technology Co., Ltd ។ លោក លាំង ហ័​រ ក៏ បាន គោរព​រាយការណ៍​ជូន សម្ដេច​ធិ​បតី ផង​ដែរ អំពី​សមិទ្ធផល​ជា​ច្រើន​ដែល​ក្រុមហ៊ុន Huawei Technology Co., Ltd បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន និង​ដៃគូ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​២៥​ឆ្នាំ កន្លង​មកនេះ ក្នុង​ការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល ប្រព័ន្ធ​ទូរគមនាគមន៍ និង​ប្រព័ន្ធ​ឆ្លាត​វៃ ។
ជា​ការ ឆ្លើយ​តប សម្ដេច​អធិបតី បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក លាំង ហ័​រ និង​គណៈប្រតិភូ ក្រុមហ៊ុន និង បាន​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន Huawei Technology Co., Ltd ដែល សហការ​ជាមួយនឹង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ជួយ​កសាង និង អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និ ង​បាន ជួយ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នេះ ក្នុង រយៈពេល ជា ង​២​ទសវត្សរ៍​មក ហើយ សម្ដេច​អធិបតី សង្ឃឹមថា​ក្រុមហ៊ុន Huawei Technology Co., Ltd នឹង​បន្ត​នាំ​ចូល​បច្ចេកវិទ្យា​ថ្មី​ៗ និង​ទំនើប ពី​ប្រទេស​ចិន មក​កាន់ កម្ពុជា និង​បាន​គូសបញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​រក្សា​គោលនយោបាយ​នៃ​ទំនាក់ទំនង និង កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​កម្ពុជា​-​ចិន និង​បន្ត​គាំទ្រ​សម្របសម្រួល និង លើកទឹកចិត្ត​ឱ្យ មានការ​វិនិយោគ​កាន់តែ​ច្រើន​មក​កម្ពុជា ។ សម្ដេច​អធិបតី ក៏​បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ សុខ​សន្ដិភាព និង ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ដែល​ជា​មូលដ្ឋាន​គ្រឹះ នៃ ការ បង្កើន ទំនុកចិត្ត​ដល់​វិនិយោគិន នៅ​កម្ពុជា​។

សម្ដេច​ធិ​បតី ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ ការ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល គឺ​មាន​សារៈសំខាន់​ណាស់ ដែល ទាម ទារ ឱ្យ រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ធ្វើការ រួម គ្នា​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​ឱ្យ កាន់តែ​រីក​ចម្រើន​ថែម​ទៀត ហើយ ក៏​បាន ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះ ការ​វិនិយោគ​លើ បច្ចេកវិទ្យា​ថ្មី​ៗ និង ការ វិនិយោគ លើ ការ អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​។ បន្ថែម​លើ​នេះ សម្ដេច​អធិបតី ក៏​បាន​លើកទឹកចិត្ត​ឱ្យ ក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យ​លទ្ធភាព​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​ទៀត ដូច​ជា ការ​វិនិយោគ ការ​ផលិត សម្ភារ គ្រឿង​បង្គុំ​អេ​ឡិ​ក ត្រូ​និក​ជាដើម ។

សម្ដេច​ធិ​បតី និង លោក លាំង ហ័​រ ក៏ បាន​ពិភាក្សា អំពី​ការ បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​ជំនាញ​ឌី​ជី​ថ​ល ដោយ​ក្រុមហ៊ុន Huawei Technology Co., Ltd បាន​បង្ហាញ​ចំណាប់អារម្មណ៍​លើ ការ បណ្ដុះបណ្ដាល ជំនាញ​នេះ ដោយ​ចាប់ផ្តើម ពី​កម្រិត​បឋម​សិក្សា រហូត ដល់​កម្រិត សាកល វិទ្យាល័យ ។ កន្លង មកនេះ ក្រុមហ៊ុន Huawei Technology Co., Ltd ក៏ បាន សហការ ជាមួយ ដៃគូ នៅ​តាម​សាកលវិទ្យាល័យ មួយ​ចំនួន​នៅ​កម្ពុជា លើ​ការងារ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ វិស័យ ឌី​ជី​ថ​ល​ផង​ដែរ ។

មុន​នឹង​បញ្ចប់ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​សារ ជា​ថ្មី​ម្តងទៀត​នូវ​ជំហរ​ស្វាគមន៍ និង​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល ចំពោះ​ដំណើរការ​អាជីវកម្ម និង​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ដែល​ស្រប​តាម​តម្រូវការ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។ ជា​កិច្ចបញ្ចប់ លោក លាំង ហ័​រ បាន​គោរព​ជូនពរ សម្តេច​ធិ​បតី ទទួល​បាន​ជោគជ័យ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ និង​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុខ​សុវត្ថិភាព​៕

ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន