ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៣០នាទី ចំណុចសួនច្បារ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ៣០ សង្កាត់ផ្សារកណ្តាលទី១ បង្កឡើងដោយជនសង្ស័យចំនួន០១នាក់ បានដើរមកបន្លំលួចយកទូរស័ព្ទពីជនរងគ្រោះ ដែលកំពុងអង្គុយលេងជាមួយនិងមិត្តប្រុស លើខឿនសួនច្បារមាត់ទន្លេបានសម្រេច ហើយគេចខ្លួនទៅបាត់។
ក្រោយពីហេតុការណ៍នេះបានកើតឡើងរួច រហូតដល់វេលាម៉ោង ១២និង៤០នាទី ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ ភ្លាមនោះផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុប្រមូលសាក្សី និងពិនិត្យកាមេរ៉ាសុវត្ថិភាព ដោយជាពន្លឺសមត្ថកិច្ចយើងពិនិត្យឃើញជនសង្ស័យ បានស្គាល់អត្តសញ្ញាណមុខសញ្ញា ដែលយើងចងក្រងសាវតាជាតិទុក មានឈ្មោះ ថេត ម៉ៅ ហៅលី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ១A១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ក្រោយកំណត់បានអត្តសញ្ញាណ យើងបានពន្លាតដែនសមត្ថកិច្ចទំនាក់ទំនង សហការណ៍ជាមួយកម្លាំងខណ្ឌឬស្សីកែវ ចុះច្បាមដល់កន្លែងស្នាក់នៅបន្ទប់ជួលខាងលើ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាម នៅវេលាម៉ោង ១៤និង០០នាទី ។ ចំពោះមុខសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងចំណាត់ការអនុវត្តន៍ជំនាញតាមនីតិវិធីច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ