កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន មានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»

0

ភ្នំពេញ​៖ កងទ័ព​រំដោះប្រជាជន​ចិន បាន​ដឹក​ជញ្ជូន​សម្ភារ​សម្រាប់​ចូលរួម​ធ្វើ​សមយុទ្ធ​សុខា​ភិ បាល​រួម​គ្នា រវាង​កង​យោធពលខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន មានឈ្មោះ​ថា «​ទេវតា​សន្តិភាព​-​ឆ្នាំ​២០២៣»​។

ពិធី​ទទួល​សម្ភារ​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឧត្តមសេនីយ៍ទោ ប៉ែន សុ​ក្រឹត្យ​វិទ្យា នាយ​លេខាធិការដ្ឋាន​សេនាធិការ​ចម្រុះ នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​ប្រធាន​ក្រុម​ចាត់ ចែង​ទូទៅ​នៃ​សមយុទ្ធ​ទេវតា​សន្តិភាព នា​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣​នេះ នៅ​ព្រ​លាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ​(VIP)​។

សម្ភារ​ទាំងនោះ​បាន​ដឹក​តាម​យន្តហោះ ៤​គ្រឿង គឺ Y-19 មួយ​គ្រឿង​, Y-20 បី​គ្រឿង រថយន្ត​សង្គ្រោះ ៣​គ្រឿង រួម​នឹង​សម្ភារ​បរិក្ខារ​សុខាភិបាល​សម្ភារ សង្គ្រោះ​ចំនួន ១០០០​ឈុត​ជាដើម​។ សមយុទ្ធ​នេះ​មាន​រយៈពេល ១៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស របស់​កងទ័ពជើងគោក​ដោយ កងទ័ព​កម្ពុជា មាន​កម្លាំង​ចូលរួម​ចំនួន ៥៩៥​នាក់ កងទ័ព​រំដោះប្រជាជន​ចិន ចំនួន​១២៦​នាក់​។

ឧត្តមសេនីយ៍ទោ ថោ​ង សូលី​ម៉ូ អ្នកនាំពាក្យ​អគ្គ​បញ្ជាការដ្ឋាន បាន​គូសបញ្ជាក់​ថា នៅ ក្នុងអំឡុងពេល​នៃ​ការ​ធ្វើ​សមយុទ្ធ​នេះ ក្រុម​គ្រូពេទ្យ​ចិន និង​ក្រុម​គ្រូពេទ្យ​កម្ពុជា ក៏​មាន​ធ្វើការ ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។ ហេតុនេះ​សូម​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា និង​មន្ទីរ ពេទ្យ​យោធភូមិ​ភាគ​ទី​៤ នៅ​ខេត្តសៀមរាប​។ ការ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ថ្ងៃ​ទី​២២-២៣ ខែកញ្ញា ឆ្នាំ​២០២៣​។

គួរ​ឱ្យ​ដឹង​ថា កងទ័ព​កម្ពុជា​-​ចិន បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​ចំនួន​៥ លើក​រួច​មក​ហើយ ដែល​ទំហំ​នៃ​សមយុទ្ធ​ទាំងនោះ​កាន់តែ​មាន​លក្ខណៈ ទំនើប​ទៅ​ៗ និង​ធំ​ឡើង​ៗ​ជា​លំដាប់ ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ប្រឆាំង​ភារ​វ​កម្ម ការងារ​សង្គ្រោះ​គ្រោះ​មហន្តរាយ ការងារ​មនុស្ស ធម៌ ដើម្បី​សន្តិសុខ​ក្នុង​តំបន់​។

ជាក់ស្ដែង ឆ្នាំ​២០២៣ កងទ័ព​ទាំង​ពីរ​បាន​បញ្ចប់​សមយុទ្ធ​រួម​គ្នា គឺ​សមយុទ្ធ​នាគ​មាស ២០២៣ ក្រោម​ប្រធានបទ «​ប្រតិបត្តិការ​ការពារ​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ និង​ការ​ជួយ សង្គ្រោះ​មនុស្សធម៌​នៃ​កងទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​» នៅ​ទីលាន​បាញ់​គ្រាប់​ពិត នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​តំបន់​ភ្នំ​ជុំ​សែន​រីករាយ ក្នុងភូមិ​សាស្ត្រ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង​។

ឆ្លង​តាម​រយៈ​នៃ​ការ​ធ្វើ​សមយុទ្ធ​នាគ​មាស ២០២៣​នេះ​ដែរ កងទ័ព​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា​រៀប​ចាំ​ធ្វើ​សមយុទ្ធ​ថ្មី​មួយទៀត នៅ​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០២៣​នេះ ឈ្មោះ​ថា «​លំ​ហាត់​សមយុទ្ធ​ការងារ​មនុស្សធម៌ ផ្នែក​សុខាភិបាល​យោធា​រួម​គ្នា​ទេវតា​សន្តិភាព ឆ្នាំ​២០២៣ កម្ពុជា​-​ចិន​»៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា