កម្ពុជាបាត់បង់សត្វផ្សោតមួយក្បាលដោយសារមូលហេតុចាស់ស្លាប់

0

កំពង់ចាម​៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ជម្រាប​ជូន​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៤​និង​៣០​នាទី​រសៀល មាន​សត្វ​ផ្សោត​មួយ​ក្បាល​បាន​ស្លាប់​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន ក្រុមការងារ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​ចុះ​ពិនិត្យ​សាកសព និង​រក​ឃើញ​ថា សត្វ​ផ្សោត​ដែល​ស្លាប់​នេះ ជា​ផ្សោត​ញី មាន​លេខ​សម្គាល់ ០៨៧ ទម្ងន់​១០៥​គ​ក្រ និង​ប្រវែង ២,១០​ម៉ែត្រ អាយុប្រមាណ ២៧​ឆ្នាំ (​សត្វ​ផ្សោតរ​ស់បាន​ពី​២៥-៣០​ឆ្នាំ​)​។

នៅ​ពេល​រក​ឃើញ សព​សត្វ​ផ្សោត​មាន​សភាព​ហើម មាន​ក្លិនស្អុយ ធ្លាយ​ពោះ និង​រលេះរលួយ​ស្បែក​។ ចំណែក​មូលហេតុ​នៃ​ការ​ស្លាប់ តាម​រយៈ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ គឺ​បណ្តាល​មក​ពី​វ័យចាស់​ជរា​។

សូម​បញ្ជាក់​ជូន​ថា នៅ​ក្នុង​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០២៣​នេះ នៅ​កម្ពុជា មាន​សត្វ​ផ្សោត​កើត​ថ្មី​ចំនួន​៧​ក្បាល និង​ស្លាប់​ចំនួន​៤​ក្បាល ដោយ​ក្នុង​ចំណោម​ផ្សោត​ដែល​ស្លាប់​នោះ មាន​ផ្សោត​ចាស់​១​ក្បាល ផ្សោត​ជំទង់​១​ក្បាល និង​កូន​ផ្សោត​ចំនួន​២​ក្បាល​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា