រថយន្ត ២គ្រឿងប៉ះគ្នា ហើយសម្រួលបញ្ចប់រឿងនៅនឹងកន្លែង

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​១១យប់​ ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចណ្ដោយ​ផ្លូវ​៦៣​ កែង២៩៤​ សង្កាត់​បឹងកេងកង​ទី១​ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត​ព្រូស​ ពាក់ស្លាកលេខភ្នំពេញ​ 2BH-6690 បុករថយន្ត​ ឡិចស៊ីស​ RX300 ពាក់ស្លាកលេខបន្ទាយមានជ័យ​ 2E-5455 បណ្ដាលរងការខូចខាត​ មិនមានអ្នករងរបួសនោះទេ​។ ក្រោយកេីតហេតុភាគីទាំងសងខាងសម្រួលបញ្ចប់នៅនឹងកន្លែង៕

May be an image of 6 people, car, street, road and text