ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានហេតុការណ៍វាយប្លន់ នារី ២នាក់នៅចំនុចបណ្ដោយផ្លូវបេតុងបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានជនសង្ស័យបីនាក់ជិះពីរគ្រឿងបានបបួលនារីពីរនាក់ដែលស្គាល់គ្នាទៅហូបអីហេីយឌុបទៅកន្លែងស្ងាត់ រួចធ្វេីសកម្មភាពវាយប្លន់យកទូរស័ព្ទ I phone 11pro Max និងលុយចំនួន៤០០ដុល្លារ ហេីយរត់គេចខ្លួនបាត់៕
