រេចង្កូតបុកបង្គោលថ្ម ក្រឡាប់ ២ជុំ ទៅប៉ះនឹងបុរសម្នាក់ បណ្តាលអោយ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១:២០នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​បណ្ដោយ​ផ្លូវ​៥០ម៉ែត្រ​ ភូមិ​អន្លង់​គងថ្មី​ សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីក​រថយន្ដ​ Ford Ecosport ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BN-0456 បេីក​រ៉េ​ចង្កូត​បុក​បង្គោល​ថ្មតាម​ចញ្ចេីមផ្លូវ បណ្ដាលឲ្យ​ក្រឡាប់​ពីរ​ជុំ​ ហេីយ​ជ្រុល​ទៅ​ប៉ះ​បុរសម្នាក់​ដែល​ជាអ្នក​ដេីរ​រក​ក្ដាម​ រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

ក្រោយកើតហេតុសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ ចុះ​មក​វាស់​វែង​យក​រថយន្ដ​ទៅ​រក្សា​ទុក​រងចាំ​ការ​ដោះស្រាយ​នៅ​ពេញ​ក្រោយ៕

May be an image of 5 people, car and text