មិនដឹងមានរឿងអ្វី? រថយន្តព្រូសមួយគ្រឿងស្រាប់តែរេចង្កូតបុកទ្រូងផ្លូវ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​២៖៤០នាទីរំលងអាធ្រាត្រ​ ឈានចូល​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត​ព្រូស​ ពាក់ស្លាកលេខភ្នំពេញ​ 2AU-2319 បុកថ្មពុះចែកទ្រូងផ្លូវ​បណ្ដាលរងការខូចខាត​ មិនមានអ្នករងរបួសនោះទេ​។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕

May be an image of 2 people, car and road