នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ កំពុងស្វែងរកជនបរទេស៣នាក់, សូមអំពាវនាវដល់សាធារណជនបើប្រទះឃើញ សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់

0

ភ្នំពេញ ៖ នាយកដ្ឋាន​កណ្ដាល​នគរបាល​សន្ដិសុខ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បាន​ប្រកាស​ស្វែងរក​ជនបរទេស​៣​នាក់ (​ដូច​រូប​ខាងក្រោម​) ដែល​កំពុង​រត់គេច​ខ្លួន​។

នាយ​នគរបាល​ជាន់ខ្ពស់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ប្រាប់​ក្រុមការងារ​ព័ត៌មាន និង​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ថា ជនបរទេស​៣​នាក់​នេះ បាន​បាត់​ខ្លួន​នៅ​ម្ដុំ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។
ក្នុង​ករណី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ជនបរទេស​ដែល​មាន​ភិនភាគ​ដូច​រូប​ខាងក្រោម សូម​រាយការណ៍​ជូន​សមត្ថកិច្ច​ដែល​នៅ​ក្បែរ​ជា​បន្ទាន់ ឬ​ទំនាក់ទំនង​ទូរស័ព្ទ​លេខ 093 636 392 / 012 500 555៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

May be an image of 3 people and textMay be an image of 3 people and text