ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២:២០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(ចូលប្ដូរប្រាក់បន្លំលួចលុយជនរងគ្រោះនៅផ្ទះវ៉ីងវេរលុយអស់ទឹកប្រាក់ចំនួន៥០០$ (ប្រាំរយដុល្លារអាមេរិច)ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ៦១៤ កែងផ្លូវលេខ២៨៩ ក្រុមទី៧៤ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចកន្លែងវ៉ីងវេរលុយ ស្ថិតនៅលេខ៣BC ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ PAHANGEH MORTEZA ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិអឺរ៉ង់ មានលិខិតឆ្លងដែន(ថតចម្លង) លេខN97160321 ចុះថ្ងៃទី15 ខែឧសភា ឆ្នាំ2023 មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន GOLDEN RESIDENCE ម្ដុំផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
ជនរងគ្រោះ ឈ្មោះសិត្យា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្ទះWing វេរលុយ ស្នាក់នៅផ្ទះ៣៤E1 ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន៖
កាបូបស្ពាយពណ៍ខ្មៅចំនួន០១ ក្នុងកាបូបមាន: ប័ណ្ណបើកបររថយន្តរបស់ឈ្មោះ PAHANGEH MORTEZA មួយច្បាប់ , ទូរស័ព្ទដៃ០១គ្រឿងម៉ាក VIVO ពណ៍ខ្មៅ, លុយខ្មែរចំនួន១០,០០០,០០០៛ (ដប់លានរៀល) , លុយដុល្លារចំនួន៣៥៤០$ (បីពាន់ប្រាំរយសែសិបដុល្លារសហរដ្ឋអាមេរិច) , លុយឥណ្ឌូនេស៊ីចំនួន៣៥៥រៀល និងលុយសាំងហ្គាពួរ ២ដុល្លារ (ចាប់យកពីជនសង្ស័យរូបនេះ)។ ក្នុងនោះសមត្ថកិច្ចយើងបានធ្វើការប្រគល់លុយចំនួន៥០០$ (ប្រាំរយដុល្លារសហរដ្ឋអាមេរិច) ដែលធ្វើការចាប់យកពីជនសង្ស័យរូបនេះជូនទៅឲ្យជនរងគ្រោះឈ្មោះ សិត្យា ដែលត្រូវបានជនសង្ស័យឈ្មោះ PAHANGEH MORTEZA លួចយកនៅថ្ងៃកើតហេតុ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក