ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយ​ពាក់ព័ន្ធ​ករណី​លួចម៉ូតូ

0

ក្រចេះ​៖ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ៩:៣០​នាទី ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ូ សុ​បុ​ណ្ណា ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ ឈ្មោះ អ៊ា​ន ប៊ុ​ន​លី ហៅ (​ប្រុស​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្សាច់​ទប់ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

​ពាក់ព័ន្ធ​ករណី​លួច (​លួច​ម៉ូតូ​) ស្ថិត​ក្នុងភូមិ​ទី​១ សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិកា​ដ្ឋា​នរ​នគរបាល​ក្រុង​ក្រចេះ ដេ​ី​ម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងក្រចេះ ថ្មី

May be an image of 1 person, motorcycle, scooter and text