រថយន្ត ២គ្រឿងប៉ះគ្នា ក្រោយបេីក​បត់​ត្រឡប់​ក្រោយ​ដូច​គ្នា​

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០:៥០នាទី​យប់​​​​​​ ថ្ងៃ​ទី​១១ ខែកញ្ញា​​​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​សង្កាត់​អូរបែកក្អម​ ខណ្ឌ​​​​សែនសុខ​ រាជធានី​ភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានរថយន្ដ​ Starex ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BQ-9618 បេីក​បត់​ត្រឡប់​ក្រោយ​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្ដ​សេរី​ទំនើប​ PEOGEOT ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BQ-3008 ដែល​បេីក​បត់​ត្រឡប់​ក្រោយ​ដូច​គ្នា​បណ្ដាលឲ្យ​រងការខូចខាត។ ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ទាំង​សង​ខាង​បាន​ចរាចរ​គ្នា​ដោះ​ស្រាយ​បញ្ចប់​រឿង​នៅ​កន្លែង​កេីត​ហេតុ៕