រថយន្តសេរីទំនើប បើករ៉េចង្កូតបុកទ្រូងផ្លូវ បណ្តាលអោយខូចខាត​យ៉ាង​ដំណំ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១១:១៥នាទី​យប់​ ថ្ងៃទី១១ ខែកញ្ញា​​​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​បណ្ដោយ​ផ្លូវ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី​​ ខណ្ឌ​សែនសុខ​​ រាជធានី​ភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់​បេីក​រថយន្ត​ សេរី​ទំនើប​ DEFENDER ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ កម្ពុជា​ M.H.77.22 បេីក​រ៉េ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​រងការខូចខាត​ រីឯ​រថយន្ដ​រងការខូចខាត​យ៉ាង​ដំណំ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​​ ចុះ​មក​វាស់​វែង​យករថយន្ដ​ ទៅ​រក្សា​ទុក​រង់​ចាំ​ការ​​ដោះស្រាយ​នៅ​ពេល​ក្រោយ៕