បុកម៉ូតូហើយ ព្យាយាមបើករត់!! ចុងក្រោយក៏ធ្លាក់ប្រឡាយ​បង្ហូរ​ទឹក​

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១:៣០នាទី​ រំលងអាធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី១២ ខែកញ្ញា​​​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​ដី​ជាប់​ផ្លូវ​រថភ្លេីង​ សង្កាត់​កាកាប​ទី២​​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​ រាជធានី​ភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់​បេីក​រថយន្តHawtai ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BF-5495 បេីក​បុក​ម៉ូតូ​ ឌ្រីម​ សេ​១២៥​ ពាក់​ស្លាក​លេខ​ ស្វាយរៀង​ 1A-9183 បណ្ដាលឲ្យ​បុរសពីរនាក់រងរបួស​ស្រាល​ រួច​ព្យាយាម​បេីក​រត់​ចូល​ផ្លូវ​ដី​បណ្ដាលរថយន្ដ​ធ្លាប់​ប្រឡាយ​បង្ហូរ​ទឹក​បណ្ដាល​រងការ​ខូចខាត​។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​​ ចុះ​មក​វាស់​វែង​យករថយន្ដ​ និង​ម៉ូតូទៅ​រក្សា​ទុក​រង់​ចាំ​ការ​​ដោះស្រាយ​នៅ​ពេល​ក្រោយ៕