នេះហើយលទ្ធផលពេលយប់មិនគិតនៅផ្ទះដេក!! ហើយនាំគ្នាចេញមកប្រមូលផ្តុំគ្នា

0

បន្ទាយ​មាន​ជ័យ៖ អនុវត្តន៍​តាម​ការ​ណែនាំ និង បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ឲ្យ​លុប​បំបាត់​រាល់​បទល្មើស​ក្មេង​ទំនើង តាម​បណ្តា​ស្រុក​-​ក្រុង ដើម្បី​ធានា​បាន​នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម ។

នៅ​យប់ ថ្ងៃ​ទី​១០​ខែកញ្ញា ចាប់ពី​ម៉ោង ២៣:០០​នាទី យប់​រហូត​ដល់​ម៉ោង​០៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ កម្លាំង អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​ចំនួន​១៨​នាក់ និង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​ចំនួន​១០​នាក់ បាន​ចេញ​ប្រតិបត្តិការ​ល្បាត​ទប់ស្កាត់​បទល្មើស និង​បាន​ពិនិត្យ​លើ​ក្មេង​ដើរ​លេង​រំលង​អ​ធ្រា​ត ក្នុងភូមិ​សាស្ត្រ​ក្រុង​បាន​ចំនួន​៤២​នាក់ ក្នុង​នោះ​ស្រី​១២​នាក់​និង​ម៉ូតូ​២៣​គ្រឿង​។​ក្នុង​ចំណោម​ក្មេង​ទាំង​៤២​នាក់​ស្រី​១២​នាក់ យើង​រក​ឃើញ​ក្មេង​ដែល​មានការ ពាក់ព័ន្ធ​បទល្មើស​ចំនួន​០៦​នាក់​ដូច​ខាងក្រោម៖

១.​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ០៤​នាក់​ស្រី​០១​នាក់​។ ២-​ពាក់ព័ន្ធ​បទល្មើស​កែ​ច្នៃ បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​អោយ​លឺ​សំលេង​ខ្លាំង​០២​នាក់​ស្រី​០១​នាក់​ម៉ូតូ​០២​គ្រឿង​។

ចំពោះ​ក្មេង​ទំនើង​ដែល​យើង​ពិនិត្យ​មិន​មានការ​ពាក់ព័ន្ធ​នឹង​បទល្មើស​ចំនួន ៣៦​នាក់​ស្រី​១១​នាក់ ត្រូវ​បាន​អប់រំ អោយទៅ​ផ្ទះ​វិញ និង​ក្មេង​ដែល​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​អោយ​លឺ​សម្លេង​ខ្លាំង​ចំនួន​០២​នាក់ ស្រី​០១​នាក់ បាន​អប់រំ​ណែ នាំ​អោយធ្វើ​ការ​ដោះ​ដូរ​សំពង​ស៊ី​ម៉ាំង​ដែល​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​បំពាក់​ដោយ​ក្រុមហ៊ុន ទើប​ប្រគល់​ម៉ូតូ​អោយ​ប្រើប្រាស់​វិញ​។ ចំពោះ​ក្មេង​ដែល​មានការ​ពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី សួរនាំ​រក​អ្នក​ពាក់ព័ន្ធ​បន្ត​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

May be an image of 5 people, motorcycle, scooter and textMay be an image of 9 people, scooter, dirt bike, motorcycle and textMay be an image of one or more people, scooter and motorcycle