បាត់ដំបង៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១១និង៤៥នាទី នៅចំណុចព្រំប្រទល់ស្រុកបវេល និងស្រុកកំរៀង ស្ថិតនៅស្រះទឹកខាងជេីងភូមិចំងាយប្រហែល១គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រភូមិស្រះទឹក ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង មានករណីកុមារីលង់ទឹកស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ អាត ករុណា ភេទស្រី អាយុ១១ឆ្នាំ មានទីលំនៅចំណុចភូមិសាស្ត្រ ភូមិស្រះទឹក ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
តាមការបញ្ជាក់ពីមិត្តភក្តិរបស់ជនរងគ្រោះឈ្មោះ ហ៊ាត សំណាង ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិស្រះទឹក ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង បានអោយដឹងថា នៅវេលាម៉ោងប្រហែល៧ ខ្លួនបានជិះកង់ជាមួយក្មេងៗក្នុងភូមិជាមួយគ្នាមានគ្នាចំនួន ០៩នាក់ ប្រុស០៤នាក់ ស្រី០៥នាក់ ទៅសាលារៀនដេីម្បីធ្វេីពលកម្ម ពេលធ្វេីពលកម្មនៅសាលារៀនរួច ខ្លួននិងមិត្តភ័ក្តក្នុងភូមិផ្សេងទៀត ក៏នាំគ្នាជិះកង់ទៅលេងនៅស្រែតាដាំ ពេលទៅដល់ខ្លួននិងមិត្តភ័ក្តប្រុស ០៣នាក់ទៀតទៅលេងទឹកត្រឹមជង្គង់ក្នុងប្រឡាយ ចំណែក ជនរងគ្រោះដេីរលេងជុំវិញស្រះ ហេីយឈ្មោះ អាត ករុណា បានស្រែកសួរខ្លួនថា ទឹកស្រះនេះជ្រៅអត់ ខ្លួនស្រែកប្រាប់វិញថា ស្រះនិងទឹកជ្រៅ ខ្លួនក៏លេងទឹកបន្តទៀត ពេលនោះដែរបានឃេីញជនរងគ្រោះ រអិលជេីងធ្លាប់ចូលក្នុងស្រះទឹកពេលនោះឈ្មោះ ដាំ សៀវមុី និងឈ្មោះ សល់ ស្រីពៅ ចុះជួយដែរតែជួយមិនបាន។
ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុក សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុ លើកុមារាជនគ្រោះឈ្មោះ អាត ករុណា ពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ