បុរសម្នាក់មានវិបត្តិផ្លូវចិត្ត សម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

0

បាត់ដំបង៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង៣០នាទី នៅចំណុចក្រុមទី៩ ភូមិស្ដីស្ទឹង ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីមនុស្សធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) កើតឡើងមួយលើក សាកសពជនរងគ្រោះឈ្មោះ រឿន រិប ហៅប៉ូយ ភេទប្រុស អាយុ៥០ឆ្នាំ រស់ភូមិស្ដីស្ទឹង ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង យកខ្សែនីឡុងពណ៌ក្រហមចំនួន០១ខ្សែ មានប្រវែង២ម៉ែត្រ ចងកខ្លួនឯងស្លាប់ក្រោមដើមព្រីង នៅពីខាងត្បូងផ្ទះប្រហែល ១៥០ម៉ែត្រ។ តាមការបញ្ជាក់ពីក្រុមគ្រួសារបានអោយដឹងថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត ដោយទើបតែលែងលះគ្នាជាមួយប្រពន្ធ គិតខ្លីសម្រេចចិត្តចងកបញ្ចប់ជីវិតតែម្តង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកមោងឫស្សី សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ រឿន រិប ហៅ​ ប៉ូយ ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ