សមត្ថកិច្ចខេត្តបា​ត់ដំបង នឹងចា​ត់វិ​ធានការប្រមូលក្រុមក្មេងៗដើរ​បង្កភាពអ​នាធិបតេយ្យនៅ​ពេលយប់ មក​ធ្វើការសា​ក​សួរស្រាវជ្រាវ ប្រសិនមានអំពើល្មើសច្បាប់នឹងត្រូវចាត់វិ​ធា​ន​ការតាមផ្លូវច្បាប់​

0

សេចក្តីជូនព័ត៌មាន៖

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ សូមគោរពនិងជម្រាបជូនសាធារណជន​ អ្នកសារព័ត៌មាននិងអ្នកប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គមបានជ្រាបថា​ ដើម្បីធានាបាននូវសុខសុវត្ថិភាព​ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខេត្តបាត់ដំបង​ទាំងមូល​ ពិសេសបញ្ហា​ដែលតែងបង្កឡើងដោយ​ក្រុមក្មងងៗបង្កភាពអនាធិបតេ​យ្យ​នៅ​តាមមូលដ្ឋាននា​ពេលយប់នោះ​ គឺចាប់ពី​យប់ថ្ងៃទី​៨​ខែ​កញ្ញាឆ្នាំ២០២៣​ នេះតទៅលោក​ឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ បានដាក់បទ​បញ្ជាដល់មន្រ្តី​ន​គរបាលក្នុងការិ​យាល័យជំនា​ញ​ និងលោ​ក​ អ​ធិការនគរបាលក្រុង​ ស្រុក​ ត្រូវចា​ត់វិ​ធានការប្រមូលក្រុមក្មេងៗដើរ​បង្កភាពអ​នាធិបតេយ្យនៅ​ពេលយប់ក្នុងមូលដ្ឋានដោយត្រូវនាំខ្លួនមកកាន់អង្គ​ភាព​នគរបាល​ ដើម្បី​ធ្វើការសា​ក​សួរស្រាវជ្រាវ​ ហើយក្នុង​ករណីរកឃើញមានអំពើល្មើសច្បាប់នោះសមត្ថកិច្ចន​គរបាលត្រូវចាត់វិ​ធា​ន​ការតាមផ្លូវច្បាប់​ទៅ​ តាមអំពើល្មើស​នោះតែម្តងដោយគ្មានការលើកលែង។

ដូចបានជម្រាបជូនខាងលើសូមសាធារណជន​ អ្នក​សារព័ត៌មាន​ និង​អ្នកនិយមប្រើប្រាស់បណ្តាញសង្គម​មេ​ត្តាជ្រាបជាព័ត៌មាន​ សូមអរគុណ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ