ឧត្តរមានជ័យ៖ នៅវេលាម៉ោង២និង៤៥នាទីទៀបភ្លឺ ថ្ថៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលបណ្តឹងតាមទូរសព្ទ័ពីលោកមេភូមិអូរស្វាយ បានរាយការណ៍ថា មានករណីឃាតកម្មប្តីវាយប្រពន្ធបណ្តាលអោយស្លាប់បាត់បង់ជីវិត បង្កឡេីងដោយជនសង្សយ័ឈ្មោះ រឿង រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ វាយទៅលេីជនរងគ្រោះ ឈ្មោះ ឡាច សម្បត្តិ (ហៅដា)ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវជាប្រពន្ធបណ្តាលអោយបាត់បង់ជីវិត។
ក្រោយពីទទួលបានព៌ត៍មានលោក អនុសេនិយ៍ឯក ហ៊ន សុភា នាយប៉ុស្តិ៍នគរបាលអូរស្វាយ បានដឹកនាំកម្លាំងប៉ុស្តិ៍ចំនួន៥នាក់សហការណ៍ជាមួយកម្លាំងប្រជាការពារធ្វេីការឃាត់ខ្លួនជនសង្ស័បាននៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដ៌ដែល រួចបញ្ជូនទៅផ្នែកព្រម្មទណ្ឌ័នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទដេីម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាលយ័ជំនាញ៕
ប្រភព៖ ប៉ុស្តិ៍នគបាលរដ្ឋបាលឃុំអូរស្វាយ

