ថ្នាក់ដឹកនាំអាស៊ានប្រាថ្នាចង់ឃើញទំនាក់ទំនងរវាងកំពូលមហាអំណាចចិន និងសហរ​ដ្ឋអា​មេ​រិ​ក ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា

0

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦ ​នា​ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ​បណ្តា​ថ្នា​ក់​ដឹកនាំអាស៊ាន ប្រាថ្នាចង់ឃើញទំនាក់ទំនងរវាងកំពូលមហាអំណាចចិន និងស​ហ​រ​ដ្ឋ​អា​មេ​រិក ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងពាណិ​ជ្ជ​ក​ម្ម ​​ដល់​តំបន់ទាំងមូល។

 

ចំពោះកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើ​កឡើ​ងនូ​វចំណុ​ច​សំ​ខា​ន់ៗមួយចំនួន៖ ១. កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម នៃទំនាក់ទំនងល្អ ក្នុងអំឡុងពេល​ជិ​ត​ ៣ទស្សវត្សរ៍ រវាងចិន និងអាស៊ាន។ ចំពោះប្រទេសកម្ពុជា, គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូ​វ​ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូ​ច​មានផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជាឧ​ទា​ហរ​ណ៍ស្រា​ប់។

 

២. សម្ដេចធិបតី បានកត់សម្គាល់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជា​ក្បាល​ម៉ា​ស៊ី​នដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នៅមានកម្រិតទាបនៅឡើយ បើធៀ​បនឹ​ងក​ម្រិត​មុ​ន​ពេ​ល​មា​នវិបត្តិកូវីដ-១៩។  ក្នុងន័យនេះ, សម្ដេចធិបតី បាន​សង្កត់​ធ្ងន់​ពី​ភាពចាំបា​ច់​ដែលអា​ស៊ាន​ត្រូ​វជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដី​ពី​កិ​ច្ច​ស​ហ​ប្រតិបត្តិការទេសចរណ៍។

៣. សម្ដេចធិបតី ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើ​រទ​ស្ស​ន​កិ​ច្ច​រ​ប​ស់ សម្ដេចធិបតី ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (C​AE​XPO ) និងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីចូ​លរួ​មកិច្ច​ប្រជុំកំ​ពូល​ស្តីពី​គំនិ​ត​ផ្តួ​ច​ផ្តើ​ម ខ្សែក្រវាត់ និងផ្លូវ (BRI)៕

ប្រភព៖ ​ទីភ្នាក់ងារសារព័ត៌មានកម្ពុជា