សមត្ថកិច្ចបញ្ជូនជើងខ្លាំង ៤នាក់ដែលប្រើដបស្រាបៀរវាយក្បាលជនរងគ្រោះទៅទៅតុលាការ

0
ភ្នំពេញ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកជីក្រែង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកំចាយមារ នៃស្នងការដ្ឋាននគរបាលខត្តព្រៃវែង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាបន្តបន្ទាប់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ព្រួតគ្នាយកដៃ ជើង ទាត់ធាក់ និងយកដបស្រាបៀរហនុមានវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែករយះហូរឈាមរងរបួសជាទម្ងន់សន្លប់បាត់ស្មារតី) នៅចំណុចមុខក្លឹបកំសាន្ត នឹកEX ផ្លូវលេខ៥៥ កែងផ្លូវលេខ២៤២ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤នឹង០០នាទី។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី៣-៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ។
លោកវរសេនីយ៍ទោ ម៉ម សាវន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យ ១-ឈ្មោះ ហៀង ប៊ុនហេង ហៅ ឡាក់គី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសាក់រូប មានទីលំនៅផ្ទះជួល ផ្លូវមិនចាំលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ២-ឈ្មោះ ពឿន ជីវ៉ា ហៅ ទីង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវមិនចាំលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ៣-ឈ្មោះ ម៉េង លាងហេង ហៅ ហ្គាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវមិនចាំលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង៤-ឈ្មោះ សាន់ គីមហុង ហៅ ហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករៀបចំតម្លើងឆាកតន្ត្រី មានទីលំនៅផ្ទះជួល ផ្លូវមិនចាំលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ម៉ៅ ម៉េងហុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលេខ៣៥៧ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ អ្នករៀបរោងការស្នាមរបួសបែកក្បាលពីក្រោយ ដោយសារត្រូវវាយនឹងដបស្រាបៀរហនុមានរងរបួសជាទម្ងន់។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕